ទីបំផុតចែអំបិលម្ទេស បានចេញវីដេអូសុំទោសជាសាធារណៈហេីយ ក្រោយពីមានការរិះគន់ជាខ្លាំង
មហាជនមួយចំនួនប្រាកដជាធ្លាប់បានទស្សនារួចមកហើយ ចំពោះឃ្លីបវីដេអូជាច្រេីនរបស់ចែអំបិលម្ទេសដែលតែងតែងបរិភោគអ្វីប្លែកៗនៅលេីបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្ដែមួយចំនួនគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ព្រោះរបស់ខ្លះមិនអាចបរិភោគបាននោះទេ ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ រូបនាងបានបរិភោគពោះវៀនម៉ូតូ ព្រមទាំងរបស់មួយចំនួនទៀតហាក់ដូចជាមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៏មហាជន និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកចូលទស្សនាទាំងក្នុងនិងក្រៅប្រទេសទៀតផង។ យ៉ាងណាមិញ
ក្រោយពីដឹងកំហុស ចែអំបិលម្ទេសក៏បានចេញវីដេអូសំពះសុំទោសនៅលេីគណនីហ្វេសប៊ុកឈ្មោះ Ms Jin Su ដោយបានសរសេរលេីកឡេីងថា៖«សូមអភ័យទោសបងប្អូនទាំងអស់គ្នាចំពោះវីដេអូដែលខ្ញុំធ្វើឡើងដោយអចេតនា សូមមេត្តាអធ្យាស្រ័យផង»។