អាណិតណាស់! ដោយសារបាយមួយប្រអប់បែរជាជួបរឿងបែបនេះ…(មានវីដេអូ)
ខ្លោ-ចចិត្តណាស់ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ បានឃ្លាតឆ្ងាយប៉ាម៉ាក់ អ៊ំពូ មីង ជារៀងរហូត ដោយសារតែបាយមួយប្រអប់ ធ្វើឲ្យគ្រប់គ្នា ពិបាកទទួលយកបំផុត។តាមប្រភពពីពូក្មេងស្រីខាងលើ បានរៀបរាប់ ដំណើររឿងយ៉ាងដូច្នេះថា៖ «ក្មួយស្រីខ្ញុំអត់មានឈឺអីសោះ ញាំបាយហើយ
ទៅគេងស្លាប់ជិតឪពុក ពូទើបតែនិយាយជាមួយក្មួយព្រឹកមិញបានប៉ុន្មានម៉ាត់សោះ (អូននីត ថ្ងៃនឹងអត់ទៅរៀនទេអីក្មួយ? ចា៎ អត់ទេពូថ្ងៃនឹងគ្រូអត់រៀនផងពូ)ស្រាប់ទៅដល់កន្លែងធ្វើការម្ដាយតេមកប្រាប់ថា អូននីតស–ន្ល–ប់ ឥឡូវនៅមន្ទីរពេទ្យ (
ខ្ញុំគិតក្នុងចិត្តថាមិនអីទេគ្រាន់តែស–ន្ល–ប់) ស្រាប់តែ៥នាទីក្រោយ មីងតេមកប្រាប់ថា អូននីតស្លា–ប់ហើយ ខ្ញុំទទួលយកមិនបានទេ ទាំងដែលក្មួយខ្ញុំមិនមានឈឺជំងឺអ្វីទាំងអស់ ក្មួយខ្ញុំស្លូតណាស់។(បើតាមខ្ញុំគិត ប្រហែលក្មួយខ្ញុំពុ–លបាយ ឬក៏ប្រ
ហែលស្លា–ក់បាយតាមបំពង់ខ្យល់ ពេលដែលទៅគេងជិតប៉ាវា វាអត់មាននិយាយប្រាប់នរណាគេទាំងអស់)»។តាមប្រភពខាងលើ ពុំបានបញ្ជាក់ពីទីតាំងឡើយ តែសំណឹងអកុសលនេះ បានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ
ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គម មានក្ដីសោកស្ដាយជាខ្លាំង ព្រោះនាងនៅក្មេងណាស់ ហើយស្រស់ស្អាតថែមទៀត តែមិននឹកស្មានថា នាងមានអាយុខ្លីយ៉ាងនេះសោះ៕